ដោយ អ៊ុក សាវបូរី
2011-01-14
សមត្ថកិច្ចខណ្ឌដូនពេញ រាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ូកាគូ អភិវឌ្ឍន៍បឹងកក បានប្រើកម្មករប្រមាណ ៥០នាក់ និងអូប័រ ២គ្រឿង បាននាំគ្នាសម្រុករុះរើផ្ទះប្រជាពលរដ្ឋនៅភូមិ២៤ ជាភូមិស្ថិតនៅលើផ្ទៃទឹកបឹងកក់ នៅព្រឹកថ្ងៃសុក្រ ទី១៤ មករា ឆ្នាំ២០១១។
ក្នុងពេលរុះរើនោះ អាជ្ញាធរខណ្ឌដូនពេញ និងក្រុមហ៊ុនស៊ូកាគូ បានប្រើកម្លាំងប្រដាប់អាវុធប្រមាណ ១០០នាក់ ដើម្បីបង្ក្រាបរាល់ការតវ៉ាណាមួយពីប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានថតរូបសកម្មភាពរុះរើផ្ទះទាំងនោះ។
អ្នកកាសែតវ័យក្មេងមួយរូបរងរបួសស្រាល នៅពេលនគរបាលច្រើននាក់របស់អាជ្ញាធរខណ្ឌដូនពេញ និងកម្លាំងប្រដាប់អាវុធការពារក្រុមហ៊ុនស៊ូកាគូ ឆក់យកម៉ាស៊ីនថតចំនួន ២គ្រឿង នាំឲ្យមានការប្រទាញប្រទង់គ្នានៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០១១។
លោក សុវណ្ណ ភីឡុង អ្នកថតរូបឲ្យកាសែតភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ដែលមានរបួសនៅផ្ទៃមុខ បានអះអាងថា គាត់បានថតយកសកម្មភាពនគរបាលដែលធ្វើការហ៊ុមព័ទ្ធផ្ទះប្រជាពលរដ្ឋភូមិ២៤ បឹងកក់ ក្រោយមកមានសកម្មភាពប្រទាញប្រទង់គ្នារវាងសមត្ថកិច្ច និងប្រជាពលរដ្ឋដែលមិនចង់ឲ្យកម្មកររុះផ្ទះគាត់ ហើយអ្នកកាសែតរូបនេះបានបន្តថតសកម្មភាពនោះទុកទៀត។ ពេលនោះស្រាប់តែគាត់ត្រូវជនស្លៀកពាក់ជាមន្ត្រីនគរបាលច្រើននាក់ បានប្រតាយឆក់យកម៉ាស៊ីនថតរូបពីគាត់ចំនួន ២គ្រឿងយកទៅបាត់។ នៅក្នុងការប្រតាយប្រតប់គ្នាភ្លាមៗនោះ បណ្ដាលឲ្យគាត់រងរបួសមានឈាមប្រឡាក់ផ្ទៃមុខ។
លោក សុវណ្ណ ភីឡុង បន្តថា ៖ «គេទាញម៉ូតូ ដោយសារប្រជាជនគាត់យកឈើ និងម៉ូតូរាំងអាផ្លូវចូលទៅ អ៊ីចឹងគាត់បានទាញបំបែកក្រុមចេញ ដល់ពេលអ៊ីចឹងខ្ញុំបានដើរចេញមកវិញ គេបានដេញ ឃាត់ខ្ញុំចាប់យកកាមេរ៉ា។ ប្រហែលជាបួនប្រាំនាក់មកដល់ទាញក្របួចកអាវ ហើយទាញកាមេរ៉ាចេញទៅ»។
សាក្សីឃើញហេតុការណ៍សមត្ថកិច្ចវាយដំអ្នកសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានអះអាងថា ៖ «ឃើញគាត់នៅថតនៅខាងលើហ្នឹង ដល់ហើយគេឲ្យទៅចាប់ៗគាត់មកវិញ ស្រាប់តែគាត់ចុះមកហ្នឹង គាត់ភ័យរត់មកហ្នឹងភ័យដល់ហើយ ស្រាប់តែគេចាប់ក្រៀកគាត់ជាប់យកក្របួចកអាវ»។
ប្រធានក្រុមនិពន្ធនាយកកាសែតភ្នំពេញ ប៉ុស្តិ៍ លោក បឺរនី លីអូ (Bernie Leo) បានថ្លែងថា បុគ្គលិករបស់លោកធ្វើការតាមវិជ្ជាជីវៈ។ ទង្វើរបស់មន្ត្រីមានសមត្ថកិច្ចដកយកម៉ាស៊ីនថត និងបង្ខំឲ្យលុបរូបដែលថតបាននោះ ស្ថាប័នកាសែតភ្នំពេញ ប៉ុស្តិ៍ មិនអាចទទួលយកបានឡើយ។
ក្រោយពីមានមន្រ្តីអង្គការសហប្រជាជាតិ ប្រធានស្ថាប័នកាសែតភ្នំពេញ ប៉ុស្តិ៍ និងមានអន្តរាគមន៍ពីក្លឹបអ្នកកាសែតផង បានជួបចរចាជាមួយមេដឹកនាំកម្លាំងមកបង្ក្រាបពលរដ្ឋនៅបឹងកក់ ដើម្បីយកម៉ាស៊ីនថតរូបមកវិញ។ នៅម៉ោងជាង ១១ថ្ងៃត្រង់ លោក សុវណ្ណ ភីឡុង អ្នកថតរូបឲ្យកាសែតភ្នំពេញ ប៉ុស្តិ៍ ត្រូវក្រុមហ៊ុនស៊ូកាគូ ឲ្យទៅយកម៉ាស៊ីនថតរូបនៅក្រុមហ៊ុននោះ។
លោក សុវណ្ណ ភីឡុង បានឲ្យដឹងថា មុនឲ្យម៉ាស៊ីនថតទាំង ២គ្រឿងមកវិញ ក្រុមហ៊ុននោះបានឲ្យគាត់លុបរូបថតបានទាំងប៉ុន្មានពីម៉ាស៊ីន ទើបឲ្យគាត់ផ្ដិតមេដៃទទួលយកម៉ាស៊ីនថតមកវិញ។
សមត្ថកិច្ចខណ្ឌដូនពេញ និងតំណាងក្រុមហ៊ុនស៊ូកាគូ ដែលអភិវឌ្ឍន៍បឹងកក់ មិនធ្វើការឆ្លើយតបជាមួយនឹងសំណួរអ្នកកាសែតឡើយ។
លិខិតពីសាលាខណ្ឌដូនពេញ លេខ ០៤៣ មានចុះហត្ថលេខាដោយអភិបាលខណ្ឌដូនពេញ កាលពីថ្ងៃ១៣ មករា ឆ្នាំ២០១១ បានជូនដំណឹងទៅលោក ឆេង ស្រ៊ាង ម្ចាស់ផ្ទះ ២០៥ លេខកូដ ៣៥៩ ស្ថិតក្នុងក្រុមទី៣០៣ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ប្រាប់ពីការចុះរុះផ្ទះនេះដែលមាន ១៩បន្ទប់ នៅថ្ងៃ១៤ ខែមករា ឆ្នាំ២០១១ ម៉ោង ៨ និង ៣០នាទីព្រឹក។
សកម្មភាពរុះរើផ្ទះប្រជាជនក្នុងទឹកនៅភូមិ២៤ តំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានរុះរើផ្ទះច្រើនខ្នង។ សរុបជនរងគ្រោះពេលរុះផ្ទះនៅថ្ងៃសុក្រ មានជិត ៣០គ្រួសារ ដែលរងគ្រោះខ្វះទីជម្រកនៅតំបន់បឹងកក់ ភូមិ២៤នោះ។
ស្រ្តីវ័យ ៦៥ឆ្នាំ ឈ្មោះ ឈៀង ច្រាយ ជាម្ចាស់ផ្ទះដែលត្រូវកម្មករកំពុងរុះរើ បានអះអាងថា គេរុះយកផ្ទះ គេមិនបានផ្តល់សំណងអ្វីទាំងអស់ ៖ «ជាការរំលោភប្លន់ផ្ទះអ្នកស្រុកតែម្តង ខ្ញុំអត់មានថាអីទេ ខ្ញុំថា មកប្លន់ផ្ទះអ្នកប្រជាជនតែម្តង»។
អ្នកស្រី លៀង ឃីម អាយុ ៤១ឆ្នាំ ផ្ទះគាត់គេរុះបាត់ដែរ កំពុងអង្គុយចាំទ្រព្យសម្បត្តិបានថ្លែងថា ៖ «ខែមុនខ្ញុំរត់ម៉ូតូឌុប ចោរប្លន់យកម៉ូតូ។ ខែ១នេះ ក្រុមហ៊ុនស៊ូកាគូ ប្លន់យកផ្ទះខ្ញុំ»។
យុវសិស្សថ្នាក់ទី១១ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បានថ្លែងថា គេទំនងជាមិនបានទៅរៀនទៀតទេ ព្រោះតែផ្ទះត្រូវគេរុះយកអស់ មិនដឹងទៅជួលកន្លែងស្នាក់នៅឯណាទេ៕
ក្រុងតាខ្មៅ ខ្ញុំសូមជំរាបជូនសាធារណជនថាការបោះឆ្នោតឃុំសង្កាត់កន្លងទៅពុំប្រព្រឹត្តដោយ សេរី យុត្តិធម និងសំងាត់ឡើយ ដោយសារ តែបេក្ខជនក្រុមប្រឹក្សាខេត្តកណ្តាលនាម អ៊ុំ ធនគ្រូពេទ្យចិត្តចោរ(ក៏សីសំនូកក្នុងការបញ្ចូលកូន២ខុសជំនាញក្នុងស្ថាបន័) ជាអតីតប្រធានមន្ទីសុខាភីបាល ខេត្តកណ្តាល កូនប្រសារជនបញ្ចើរកែ្អក ដ៏ទំនើងថោកទាបមានផ្ទះលេខ 349 ផ្លូវ 205(ផ្លូវរោងកុនតាខ្មៅចាស់) ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល និង បុរសនាម ងួន យន់ ត្រូវជាអនុប្រធានមន្ទីរហិរិពា្ញវត្ទុ ខេត្តកណ្តាល និង កូនស្រីលោក នួន ផា (បុរសសីសំនូកក្នុងការជ្រើសរើសមន្រ្តីចូលក្នុងស្ថាបន្ថខ្លួនមនី្ទហិរញវត្ថុខេត្តកណ្តាល) បានតាមដានសើបអង្កេត ហើយដែលខ្ញុំពុំគាំទ្រនោះបានបំផ្លា្ញញ រំខាន ឯកជនរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំបាទពុំអាចធើ្វអ្វីកើតឡើយ។ដូចនេះសូមសារធារណជននិងអង្គការដទែទៀតសូមជួយយកចិត្តទុកដាក់ផងនិងផ្លាស់ប្តូរលោកនោះចេញផង ជួយដេញពីបេក្ខភាពផងទៅ។
ReplyDeleteជនថោកទាបដែលរាយឈ្មោះខាងលើ សូមសារធារណជនដឹងលឺផង។
ពីនិស្សិតមួយនាក់។