ដោយ ហាស់ សាន
2011-04-20
បញ្ញវន្តខ្មែរមួយចំនួនរស់នៅបស្ចិមប្រទេសបានស្រាវជ្រាវឃើញ និងសរសេរថា ខ្មែរជាប្រជាជាតិមួយជិតដាច់ពូជ ឬផុតពូជទៅហើយ។
ពួកគេសំអាងលើកត្តាជាក់ស្ដែងមួយចំនួន ប៉ុន្តែពុំមាននរណាហ៊ាននិយាយចំៗ ដោយសារមូលហេតុផ្សេងៗ សម្រាប់ខ្លួនគេផ្ទាល់។
តើបញ្ញវន្តខ្មែរ សញ្ជាតិ និងជាពលរដ្ឋអាមេរិកាំងសំអាងលើកត្តាអ្វីខ្លះ? ពីរដ្ឋធានីវ៉ាស៊ីនតោន លោក ហាស់ សាន មានសេចក្ដីរាយការណ៍សង្ខេបមួយ ទាក់ទិនអត្ថបទរបស់បណ្ឌិត អតីតសាស្ត្រាចារ្យនៅសកលវិទ្យាល័យមួយនៅ ស.រ.អា. ដែលនឹងបង្ហាញជូនកិច្ចប្រជុំនៅប្រទេសបារាំងក្នុងខែក្រោយនេះ។
អ្វីដែលអតីតសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច បណ្ឌិត ទិត ណារញ្ញគិរី សរសេរសម្រាប់ធ្វើបាឋកថានៅប្រទេសបារាំង នាខែឧសភា ឆ្នាំ២០១១ នេះ ប្រហែលជាមានពលរដ្ឋខ្មែរខ្លះគិតថា លោកសរសេរនោះ ហាក់ដូចជាមិនស្គាល់ស្រុកខ្មែរច្បាស់នោះឡើយ ឬមួយជាការសរសេរប្រមាថមើលងាយដល់ជាតិសាសន៍របស់ខ្លួន។ ការសរសេរឆ្លុះបញ្ចាំងក្នុងនាមលោកជាខ្មែរ សិក្សា និងរស់នៅបរទេស បង្ហាញនូវការបារម្ភរបស់លោកចំពោះអនាគតប្រជាជាតិខ្មែរ ក្នុងនាមជាជាតិសាសន៍មួយ ដែលចាញ់ប្រៀបបរទេសជិតខាងគ្រប់សម័យកាល។ បណ្ឌិត ទិត ណារញ្ញគិរី ធ្លាប់បង្រៀននៅសកលវិទ្យាល័យ Johns Hopkins និងធ្លាប់បម្រើការងារនៅមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស.រ.អា.។
មិនស្គាល់យុទ្ធសាស្ត្រវៀតណាម និងសម្បូរបញ្ហាផ្ទៃក្នុង
បណ្ឌិត ទិត ណារញ្ញគិរី (Naranhkiri Tith) បានលើកហេតុផលមួយចំនួន ដែលធ្វើកម្ពុជារស់នៅក្រោមឥទ្ធិពលប្រទេសវៀតណាមដោយចៀសមិនរួច មានដូចជា ខ្មែរមើលយុទ្ធសាស្ត្រវៀតណាមមិនយល់ជម្រៅ, វៀតណាមមានរបៀបរបប មានវិន័យ ចេះរៀបចំអង្គការគ្រប់គ្រង ហើយមើលឆ្ងាយទៅមុខ យូរអង្វែង ជាដើម។ រីឯខ្មែរវិញ សំបូរបច្ចាមិត្តផ្ទៃក្នុង, សង្គមទន់ខ្សោយ ហើយមិនចេះឆ្លើយតបទៅនឹងព្រឹត្តិការណ៍ទាន់ពេលវេលា។
ក្រៅពីនេះ លោកថា មានកត្តាព្រះមហាក្សត្រ ដែលមានតួនាទីធ្ងន់ធ្ងរ និងគ្រោះថ្នាក់ឲ្យសង្គមមួយផ្ដាច់ការ, គ្មានការទទួលខុសត្រូវ, អសីលធម៌, មិនខ្វល់នឹងអ្នកដទៃ ហើយមានលក្ខណៈដឹកនាំ ដែលគិតតែប្រយោជន៍ខ្លួនឯង។ របៀបគ្រប់គ្រងរដ្ឋបាលខ្មែរ សម្បូរដោយអ្នកធំនៅខាងលើ តែខ្សត់អ្នកតូចនៅខាងក្រោម។ ច្បាប់រកយុត្តិធម៌ចែងមិនច្បាស់ អ្នកធំថាយ៉ាងណាក៏បាន ដរាបណាមិនប្រមាថស្ដេច។ ព្រំដែនជាមួយប្រទេសជិតខាង ខ្មែរមិនដែលចែងច្បាស់ទេ។ ការដំឡើងបុណ្យសក្ដិមិនយោងទៅតាមសមត្ថភាព ចំណេះដឹងរបស់មនុស្សទេ តែធ្វើតាមវង្សត្រកូល សែស្រឡាយ បក្សពួក និងការបញ្ចើចបញ្ចើ បញ្ជោរ សរសើរគ្នា ឲ្យអ្នកធំចាប់អារម្មណ៍។ លក្ខណៈទាំងអស់នេះ វៀតណាមអនុវត្តខុសពីខ្មែរទាំងស្រុង។
កាចសហាវ មិនជឿនលឿន
បណ្ឌិត ទិត ណារញ្ញគិរី បានស្រង់សំដីអ្នកនិពន្ធវៀតណាម ដូចជា ង្វៀង ធេ អាន់ (Nguyen The Anh) ដែលគេចាត់ទុកខ្មែរ ជាជាតិសាសន៍មិនជឿនលឿន កាចសហាវ (barbarians) បញ្ញវន្តចិនឈ្មោះ យ៉ាង បាវយុន (Yang Bao Yun) និង អ្នកនិពន្ធបារាំង Jean de la Croix ចិនហៅថា ជោអាវ ដាគ្រុស (Joao da Cruz) ដែលគេសរសេរអំពីដំណើរពង្រីកទឹកដីនៃអធិរាជអាណាម ឈ្មោះ ង្វៀង (Nguyen) តាំងពីឆ្នាំ១៦៧០ មកម្ល៉េះ ដែលគេឃើញអាណាចក្រចម្ប៉ារងគ្រោះមុនគេ។ ការបាត់បង់អធិបតេយ្យភាពជាតិ ក្នុងសតវត្សក្រោយៗមក បណ្ឌិត ទិត ណារញ្ញគិរី បានលើកឧទាហរណ៍មួយចំនួន ដែលលោកមើលឃើញថា កម្ពុជាស្ថិតក្រោមការញាក់ខ្សែមិនចេញមុខពីចក្រពត្តិនិយម និងកុម្មុយនិស្តនិយមវៀតណាម ដោយសារការគាំទ្រពីអតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទី១ សម្ពន្ធភាពដ៏ជិតស្និទ្ធរវាងអតីតព្រះរាជា និងវៀតណាមខាងជើង, ទី២ សម្ពន្ធភាពជិតស្និទ្ធរវាងព្រះអង្គនឹងខ្មែរក្រហម ហើយនិងសម្ពន្ធភាពជិតស្និទ្ធរវាងព្រះអង្គនឹងលោក ហ៊ុន សែន។
បណ្ឌិត ទិត ណារញ្ញគិរី សន្និដ្ឋានថា ចាប់តាំងពីថ្ងៃវៀតណាមវាយលុកចូលកាន់កាប់កម្ពុជា ដើម្បីរំលំរបបខ្មែរក្រហម រដ្ឋការក្រុងហាណូយបានព្យាយាមគ្រប់រូបភាព ដើម្បីអនុវត្តគោលការណ៍នយោបាយ ដែលអង់គ្លេសហៅថា ethnicide ឬ ethnocide ដែលមានន័យថា ការសម្លាប់ជាតិសាសន៍មួយដោយរំលាយវប្បធម៌៕
ក្រុងតាខ្មៅ ខ្ញុំសូមជំរាបជូនសាធារណជនថាការបោះឆ្នោតឃុំសង្កាត់កន្លងទៅពុំប្រព្រឹត្តដោយ សេរី យុត្តិធម និងសំងាត់ឡើយ ដោយសារ តែបេក្ខជនក្រុមប្រឹក្សាខេត្តកណ្តាលនាម អ៊ុំ ធនគ្រូពេទ្យចិត្តចោរ(ក៏សីសំនូកក្នុងការបញ្ចូលកូន២ខុសជំនាញក្នុងស្ថាបន័) ជាអតីតប្រធានមន្ទីសុខាភីបាល ខេត្តកណ្តាល រើសកូនប្រសារយួន ហៅអាយួន(ធ្លាប់ នៅស្រុកយួនចេះភាសាយួន) ដ៏ទំនើងថោកទាបមានផ្ទះលេខ 349 ផ្លូវ 205(ផ្លូវរោងកុនតាខ្មៅចាស់) ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល និង បុរសនាម ងួន យន់ ត្រូវជាអនុប្រធានមន្ទីរហិរិពា្ញវត្ទុ ខេត្តកណ្តាល និង កូនស្រីលោក នួន ផា (បុរសសីសំនូកក្នុងការជ្រើសរើសមន្រ្តីចូលក្នុងស្ថាបន្ថខ្លួនមនី្ទហិរញវត្ថុខេត្តកណ្តាល) បានតាមដានសើបអង្កេត ហើយដែលខ្ញុំពុំគាំទ្រនោះបានបំផ្លា្ញញ រំខាន ឯកជនរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំបាទពុំអាចធើ្វអ្វីកើតឡើយ។ដូចនេះសូមសារធារណជននិងអង្គការដទែទៀតសូមជួយយកចិត្តទុកដាក់ផងនិងផ្លាស់ប្តូរលោកនោះចេញផង ជួយដេញពីបេក្ខភាពផងទៅ។
ReplyDeleteជនថោកទាបដែលរាយឈ្មោះខាងលើ សូមសារធារណជនដឹងលឺផង។
សូមជួយផ្សព្វផ្សាយបន្តផងអោយយល់ពីការពិត។